មន្ត្រីជាន់ខ្ពស់យោធាមី​យ៉ាន់​ម៉ា ជួបពិភាក្សា​ជាមួយសម​ភាគី​ថៃ និង​ឥណ្ឌូនេស៊ី​

​ថៃ​៖ រដ្ឋមន្ត្រីការបរទេស​របស់​យោធា​មី​យ៉ាន់​ម៉ា បានធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ ក្នុង​ថ្ងៃ​ពុធ​នេះ នៅពេលដែល​ប្រទេស​មហាអំណាច ក្នុង​តំបន់​បាន​ព្យាយាម​សម្របសម្រួល​បញ្ចប់​ភាពចលាចល​រយៈពេល​ជាង​៣​សប្តាហ៍​កន្លងមកនេះ ដែល​បង្កឡើង​ដោយ​រដ្ឋប្រហារ​យោធា​។​

​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា​លោក វុន​ណា មោង ល្វី​ន បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ថៃ និង​ឥណ្ឌូនេស៊ី នៅក្នុង​ជំនួប​មួយ​ដែល​ត្រូវបាន​គេ​ស្គាល់​ជា​ជំនួប​តទល់​ជា​លើកដំបូង​រវាង​សមាជិក​យោធា​ជាន់ខ្ពស់ និង​រដ្ឋាភិបាល​បរទេស ។

កិច្ចប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តី​ប្រកាសថា រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី លោកស្រី រ៉េត​ណូ ម៉ា​ស៊ូ​ឌី នឹងមិន​ទៅធ្វើ​ទស្សនកិច្ច​ប្រទេស ដែល​រង​ការវាយប្រហារ​ដោយ​រដ្ឋប្រហារ​នេះ​ភ្លាមៗ​នោះទេ បើទោះបីជា​មានការ​បែកធ្លាយ​ឯកសារ​ពី​ខាង​មី​យ៉ាន់​ម៉ា អំពី​គម្រោង​ទស្សនកិច្ច​របស់លោក​ស្រី​ក៏ដោយ​។​

​សូមបញ្ជាក់ថា របប​ដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា បាន​ប្រឈមមុខ​នឹង​ព្យុះ​ថ្កោលទោស​អន្តរជាតិ ចំពោះ​ការបណ្តេញ​មេដឹកនាំ​ស៊ីវិល​លោកស្រី អោ​ង សាន ស៊ូ​ជី ចេញពី​អំណាច​កាល​ថ្ងៃទី​០១ ខែកុម្ភៈ​កន្លងទៅ ខណៈដែល​ក្រុមប្រឆាំង​នៅ​មី​យ៉ាន់​ម៉ា​កំពុងតែ​ធ្វើបាតុកម្ម​តវ៉ា​ទូទាំងប្រទេស​ជាប្រចាំ​ថ្ងៃ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close