ក្នុងឆ្នាំកន្លងទៅ! កសិករ ១២០​គ្រួសារ រកប្រាក់​ចំណេញ​ជាង ១០​ម៉ឺន​ដុល្លារ ពី​ការលក់ផលិតផល​ស្រូវ និង​បន្លែ

​តាមរយៈ​អង្គការ​WWF បាន​ឲ្យ​ដឹងថា កាលពី​សប្តាហ៍​មុន លោកស្រី Laura Cizmo អនុប្រធាននាយកដ្ឋាន​បរិស្ថាន និង​សន្តិសុខ​ស្បៀង នៃ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​(USAID) អមដំណើរ​ដោយ​អ្នកតំណាង​ផ្សេងទៀត​មកពី USAID, WWFនិងក្រុមអភិវឌ្ឍន៍ជនបទ​កម្ពុ​ជា បាន​ទៅ​ទស្សនា និង​ពិភាក្សា​ការងារ​ជាមួយ​សមាជិក​សហគម​អភិរក្ស​ឃ្មុំ​ព្រៃ និង​ក្រុម​កសិករ​នៃ​កម្មវិធី​ទន្សោង​កោះ​ញែក ដែល​អនុវត្ត​គោល​ការ​កសិកម្ម​ដើម្បី​ផ្សារភ្ជាប់​នឹង​ការអភិរក្ស ដែល​គាំទ្រ​ថវិកា​ដោយ USAID តាមរយៈ​គម្រោង គាំទ្រ​ដែនជម្រកសត្វព្រៃ​ដែល​អនុវត្ត​ដោយ​អង្គការ​WWF និង​ក្រុម​អភិវឌ្ឍន៍ជនបទ​កម្ពុ​ជា​។​

​គណៈប្រតិភូ បាន​កោតសរសើរ​ចំពោះ​លទ្ធផល​ក្នុង​ការដាំដុះ​របស់​កសិក​រ​ចំនួន ១២០​គ្រួសារ ដែល​បាននិងកំពុង​អនុវត្ត​គោលការណ៍​កសិកម្ម​ផ្សារភ្ជាប់​នឹង​ការអភិរក្ស ក្នុង​ផែនការ​កសិកម្ម​របស់​ពួកគាត់ ដែលជា​កត្តា​លើកទឹកចិត្ត​ទៅដល់​ការអភិរក្ស​ធនធាន​ព្រៃឈើ និង​សត្វព្រៃ ខណៈ​ផ្តល់​ដល់​ពួកគាត់​នូវ​ប្រាក់ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

តាមរយៈគម្រោងនេះដែរ ​ក្នុង​ឆ្នាំ​២០២០ កសិករ​ទាំង​១២០​គ្រួសារ ទទួលបាន​ប្រាក់ចំណេញ​សរុប​ប្រមាណ​ជាង ១០​ម៉ឺន​ដុល្លារ​មកពី​ការលក់ និង​ផ្គត់ផ្គង់ ផលិតផល​ស្រូវ និង​បន្លែ​គ្រប់​ប្រភេទ​បញ្ចូល​គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close