ថៃ ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ពី​ចិន និង​អង់គ្លេស ព្រម​គ្នា​ក្នុង​ថ្ងៃ​តែមួយ​

​ប្រទេស​ថៃ​៖ បន្ទាប់ពី​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ផលិត​នៅ​ប្រទេស​ចិន ចំនួន​២០​ម៉ឺន​ដូ​ស ត្រូវបាន​ដឹកជញ្ជូន​មកដល់​ប្រទេស​ថៃ មិនបាន​ប៉ុន្មាន​ម៉ោង​ផង វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ផលិត​នៅ​ប្រទេស​អង់គ្លេស AstraZeneca ចំនួន​១១៧៦០០​ដូ​ស ទៀត​ក៏ត្រូវ​បាន​បញ្ជូន​មកដល់​ថៃ​ដែរ ក្នុង​ថ្ងៃ​តែមួយ​។​

​វ៉ាក់សាំង​ទាំងពីរ​ប្រភេទ​នេះ​នឹងត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ មុនពេល​ចែកចាយ​ទៅ​ក្រុម​គោលដៅ​ដែល​ត្រូវ​ចាក់​។ បន្ទាប់ពី​មកដល់​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៤ កុម្ភៈ តាម​គម្រោង ថៃ​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ទាំងនេះ​ជូន​ពលរដ្ឋ​ខ្លួន ចាប់ពី​ដើមខែ​មីនា ២០២១ ដោយ​គេ​ដឹងថា រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​នឹង​ចាក់​វ៉ាក់សាំង​ចិន​មុនគេ ខណៈដែល​លោកនាយក​រដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា គ្រោង​នឹង​ចាក់​វ៉ាក់សាំង​មុនគេ​។​

​ថៃ​បញ្ជា​ទិញ​វ៉ាក់សាំង​ចិន ២​លាន​ដូ​ស ប៉ុន្តែ​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​អង់គ្លេស AstraZeneca ៦១​លាន​ដូ​ស រួម​ប​ញ្ជូ​ល​ទាំង​បច្ចេកវិទ្យា​ផលិត ដែល​ក្រុមហ៊ុន Siam BioScience ទទួលបន្ទុក​ផលិត​ក្នុងស្រុក​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close