អាជ្ញាធរខេត្ត​ព្រះសីហនុ ឲ្យ​ផ្អាក​អាជីវកម្ម​សណ្ឋាគារ កាស៊ីណូ​មួយកន្លែង បន្ទាប់ពី​រកឃើញ​ជន​ជាតិចិន ៤​នាក់ ឆ្លង​មេរោគ​កូ​វីដ​១៩

​ខេត្ត​ព្រះសីហនុ​៖ នៅ​ថ្ងៃ​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីជូនដំណឹង ឲ្យ​ផ្អាក​អាជីវកម្ម​សណ្ឋាគារ កាស៊ីណូ​មួយកន្លែង ជា​បណ្តោះអាសន្ន ក្រោយ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត និង​គ្រូពេទ្យ បាន​រកឃើញ​បុរស​ជនជាតិ​ចិន​ចំនួន ៤​នាក់ ស្នាក់​នៅក្នុង​សណ្ឋាគារ​នេះ មាន​មេរោគ​កូ​វីដ​១៩​។​

​សេចក្តីជូនដំណឹង​នេះ បាន​ជម្រាប​ទៅ​លោក អាយ ម៉ា​ស័​រ ប្រធាន​ក្រុមប្រឹក្សាភិបាល​សណ្ឋាគារ កាស៊ីណូ ហ្គូ​ដ​ដេ​ស អេ​ន លី​ប៊ើ​ធី ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close