គិតត្រឹមថ្ងៃនេះ! រកឃើញ​ជនជាតិ​ចិន ១៥​នាក់ មាន​មេរោគ​កូ​វីដ​១៩ នៅ​ខេត្ត​ព្រះសីហនុ​

​ខេត្ត​ព្រះសីហនុ​៖ យោងតាម​សេចក្តីប្រកាស​ព័​ត៍​មាន​របស់​ក្រសួងសុខាភិបាល បញ្ជាក់ថា នៅ​ព្រឹក ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ ខេត្ត​ព្រះសីហនុ មាន​ជនជាតិ​ចិន​ចំនួន ៧​នាក់​ទៀត (​ប្រុស​៥​នាក់ ស្រី​២​នាក់​) រកឃើញ​វិជ្ជមាន​មេរោគ​កូ​វីដ​១៩​។

​គិត​ត្រឹម​ថ្ងៃ​ដដែល​នេះ មាន​ជនជាតិ​ចិន​ប្រុស ស្រី​ចំនួន ១៥​នាក់​ហើយ ដែល​បាន​រកឃើញ​មាន​មេរោគ​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ កំពុង​ដាក់​ព្យាបាល នៅ​អាគារ​ដាច់ដោយឡែក ក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត (​ចំការចេក​)​។ ទោះជា​យ៉ាងនេះ​ក្តី មិនទាន់មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ ក្នុង​ខេត្ត​ព្រះសីហនុ មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩​ឡើយ​។​

​បើតាម​មន្ត្រី​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ថ្លែងថា ក្រៅពី​បិទ​បណ្តោះអាសន្ន​ទីតាំង​ពាណិជ្ជកម្ម​មួយចំនួន និង​ផ្អាក​ការសិក្សា​គ្រប់​សាលារៀន​រដ្ឋ និង​ឯកជន​ក្នុង​ក្រុងព្រះសីហនុ និង​ស្រុក​ស្ទឹងហាវ រយៈពេល​២​សប្តាហ៍ រដ្ឋបាលខេត្ត កំពុង​បន្ត​ចាត់វិធានការ​គ្រប់គ្រង និង​ការពារ ទប់ស្កាត់​ការចម្លង​បន្ត​តាម​គ្រប់​រូបភាព ពិសេស​ការធ្វើ​ច​ត្តា​ឡី​ស​ក័ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រួមគ្នា​ប្រុង​ប្រ​យ​ត្ន័​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close