ចាប់ខ្លួនប្រុសស្រី ២នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ៣៥កញ្ចប់
ខេត្តកណ្តាល៖ កម្លាំងនគរបាលក្រុងតាខ្មៅ បានឃាត់ជនសង្ស័យចំនួន ២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលលេខ៧ ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យទាំង ២នាក់ មានឈ្មោះ ឡេះ កែវ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ និងឈ្មោះ ឌី ស័ក្កដា ភេទស្រី អាយុ២២ឆ្នាំ ទាំង២នាក់ មានទីលំនៅកន្លែងកើតហេតុ។ ចំណែកវត្ថុតាង ដកហូតបានម្សៅក្រាមពណ៍សថ្លា (ម៉ាទឹកកក) ចំនួន ៣៥កញ្ចប់, ម៉ូតូ១គ្រឿង, ទូរស័ព្ទ ២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលក្រុងតាខ្មៅ បានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។