ក្រសួងបរិស្ថាន បង្ហាញវត្តមានដំរីព្រៃមួយហ្វូងជាង ១០ក្បាល ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា
ខេត្តមណ្ឌលគិរី៖ កាលពីល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដំរីព្រៃមួយហ្វូង មានចំនួនប្រមាណជាង ១០ក្បាល បានមកផឹកទឹក នៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។
តាមរយៈក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅប្រទេសកម្ពុជា សត្វដំរីព្រៃមានចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលកំពុងរស់នៅ ក្នុងតំបន់ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។