ក្រសួង បន្ត​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ១៥​នាក់​ទៀត មាន​ករណី​ឆ្លង​ក្នុង​សហគមន៍ ១៤​នាក់​

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១​នេះ បានប្រកាស​បញ្ជាក់​ពី​ការបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​១៥​នាក់​បន្ថែមទៀត ក្នុងនោះ​អ្នក​ឆ្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» មាន​១៤​នាក់ ដែល​ភាគច្រើន​ជា​ជន​ជាតិចិន​។​

​ក្រសួងសុខាភិបាល​បន្ត​ថា ក្នុងចំណោម​អ្នក​ឆ្លង​ក្នុង​សហគមន៍​ទាំង​១៤​នាក់ មាន​ជនជាតិ​ចិន​ចំនួន ១៣​នាក់ និង​ជនជាតិខ្មែរ​ម្នាក់​។ ចំណែកឯ​អ្នក​ដែល​ធ្វើដំណើរ​មកពី​ក្រៅប្រទេស​ម្នាក់ ដែល​ឆ្លង​កូ​វី​១៩ គឺជា​ជនជាតិ​ឥណ្ឌូនេស៊ី ធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូនេស៊ី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៨២០​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​មាន​ចំនួន ៤៧៧​នាក់ និង​អ្នកជំងឺ​ចំនួន ៣៤៣​នាក់​កំពុង​ទទួល​ការព្យាបាល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close