អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបិទទីតាំង ២៨កន្លែង ពាក់ព័ន្ធនឹងឆ្លងជំងឺកូវីដ១៩
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្តសម្រេចចុះបិទទីតាំងចំនួន ៨កន្លែងទៀត ក្រោយរកឃើញថា មានការពាក់ព័ន្ធអ្នកជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមថ្ងៃដដែលនេះ ទីតាំងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩ បានកើនឡើងចំនួន ២៨កន្លែងហើយ នៅក្រុងព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ បានបានចេញសេចក្ដីណែនាំឱ្យប្រជាពលរដ្ឋ សាធារណជន អាជីវករ ក៏ដូចជាជនបរទេសទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានតឹងរឹងបន្ថែមទៀត ចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងវិធានអនាម័យរបស់ក្រសួងសុខាភិបាល។
សម្រាប់ករណីផ្ទុះកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ នេះ នៅក្រុងព្រះសីហនុ រកឃើញមានអ្នកកើតជំងឺមួយនេះ កើនឡើង៣០នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។