វ៉ាក់សាំង​កូ​វីដ​១៩​ចំនួន ៤០​ម៉ឺន​ដូ​ស​ទៀត នឹង​ដឹក​មកដល់​កម្ពុជា ឆាប់ៗ​នេះ​

​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃទី​០១ ខែមីនា​នេះ បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ចិន​នឹង​ផ្តល់​ជំនួយឥតសំណង​ជំហាន​ទី​២​ជា​វ៉ាក់សាំង​កូ​វីដ​-១៩​ចំនួន ៤០​ម៉ឺន​ដូ​ស​ដល់​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​។​

​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ក​ប៊ុ​ក​ស្ថានទូត​ចិន​បានសរសេរថា «​ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែលជា​បងប្អូន​របស់​ចិន​ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺ​វីរុស​កូ​វីដ​-១៩ រដ្ឋាភិបាល​ចិន​សម្រេច​ផ្តល់​ជំនួយឥតសំណង​ជំហាន​ទី​២ ជា​វ៉ាក់សាំង​កូ​វីដ​-១៩​ចំនួន ៤០ ម៉ឺន​ដូ​ស​ជូន​ដល់​ភាគី​កម្ពុជា​»​។​ ​រដ្ឋាភិបាល​ចិន​នឹង​ប្រើប្រាស់​យន្តហោះ​យោធា​ដឹកជញ្ជូន​វ៉ាក់សាំង​មក​ប្រទេស​កម្ពុជា​។​

​សូមបញ្ជាក់ថា រដ្ឋាភិបាល​ចិន​បានសម្រេច​ផ្តល់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩​ចំនួន ១​លាន​ដូ​សមក​ប្រទេស​កម្ពុជា ហើយ​កាលពីដើម​ខែកុម្ភៈ​កន្លងទៅនេះ វ៉ាក់សាំង​ប្រភេទ ស៊ីណា​ហ្វា​ម Sinopharm ចំនួន​៦០​ម៉ឺន​ដូ​សបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close