ជប៉ុន ផ្តល់​ជំនួយឥតសំណង​ជិត ១១​លាន​ដុល្លារ​ទៀត ដល់​កម្ពុជា លើ​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ ​ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្ដម MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដើម្បី​អនុវត្ត «​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​» នៅ​ទីកន្លែង​រៀងៗ​ខ្លួន​។​

​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែលមាន​ទឹកប្រាក់​ចំនួន ១.១៣២​លាន​យ៉េន ប្រហែល ១០.៨​លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា​នេះ នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការលើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close