អង្គការ BirdLife កំពុងសាកល្បងធ្វើជីកំប៉ុស្ត៏ពីកំប្លោក
ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ BirdLife នៅកម្ពុជា មន្ត្រីឧទ្យានុរក្ស សហការជាមួយនគរបាល និងមន្ត្រីជីវៈចម្រុះ នៃតំបន់ការពារទេសភាពបឹងព្រែកល្ពៅ បានសាកល្បងធ្វើជីកំប៉ុស្ត៏ពីកំប្លោក និងលាមកសត្វពាហនៈ។ កំប្លោកទាំងនេះ ទទួលបានពីសកម្មភាពគ្រប់គ្រងរុក្ខជាតិទន្ទ្រាន។
សូមជំរាបថា កំប្លោកជាប្រភេទរុក្ខជាតិទន្ទ្រាន និងបង្កផលវិបានជាច្រើនដល់ការធ្វើដំណើរ និងអេកូឡូស៊ីនៃតំបន់ដីសើមនេះ ជារាងរាល់ឆ្នាំក្រុមការងារយើង តែងតែធ្វើសកម្មភាពកំចាត់ និងគ្រប់គ្រងប្រភេទរុក្ខជាតិទន្ទ្រាន និងរាត្បាត។
អង្គការនេះ បញ្ជាក់ថា ប្រសិនបើការសាកល្បងធ្វើជីកំប៉ុស្ត៏ពីកំប្លោក និងលាមកសត្វនេះ បានជោគជ័យវាជាលទ្ធផលដ៏ល្អមួយទៀត ដែលអាចជំរុញអោយមានចូលរួមពីសហគមន៍ក្នុងការគ្រប់គ្រងប្រភេទរុក្ខជាតិទន្ទ្រាននេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។