បង្ក្រាប​បទល្មើស​នេសាទ​ឆក់​ត្រី​ខុសច្បាប់ ឃាត់ខ្លួន​មនុស្ស ៥​នាក់ នៅ​ស្រុក​រុក្ខ​គី​រី

ខេត្តបាត់ដំបង​៖ នា​យប់​រំលង​អ​ធ្រា​ត ឈានចូល​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាសាក់ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខ​គី​រី បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ​ត្រី​ខុសច្បាប់ (​ឆក់​ត្រី​) នៅ​ចំនុច​ទឹកស្ទឹង ក្នុង​អាងទឹក​បាសាក់ ស្រុក​រុក្ខ​គី​រី និង​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៥​នាក់​។​

​មន្ត្រីនគរបាល​ស្រុក​រុក្ខ​គី​រី បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នោះ ទី​១.​ឈ្មោះ ឡូង វីរ​: ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ២.​ឈ្មោះ អេង កក្កដា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ៣.​ឈ្មោះ ហេង ហាក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ៤.​ឈ្មោះ ហ៊ុន សុ​ធាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​៥.​ឈ្មោះ សិន លុ​ញ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​។ រីឯ​វត្ថុតាង​ដកហូត​បាន ឧបករណ៍​សម្រាប់​ឆក់​ត្រី ៤​គ្រឿង និង​អាគុយ ៤​គ្រាប់​។​

​ករណីនេះ ជន​ប្រព្រឹត្តិ​បទល្មើស​នេសាទ​ខុសច្បាប់​ទាំង ៥​នាក់​ខាងលើ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​បានធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា រួច​អោយ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close