ចំនួនអ្នកឆ្លងកូវីដ១៩ កើនឡើង ១៧នាក់ទៀត នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ យោងតាមទិន្នន័យពីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ០២ ខែមីនា ឆ្នាំ២០២១នេះ នៅខេត្តព្រះសីហនុ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៧នាក់ទៀត ក្នុងនោះប្រុស ៧នាក់ ស្រី១០នាក់។
តាមតួលេខអ្នកឆ្លងកូវីដ១៩ទាំង ២៤នាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍ ២០កុម្ភៈ នោះ មានមនុស្ស ១៧នាក់ ដែលរកឃើញវិជ្ជមាន នៅក្នុងព្រះសីហនុ ក្នុងនោះមាន៖
*បុរសជនជាតិខ្មែរម្នាក់ អាយុ២៥ឆ្នាំ ស្នាក់នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ
*ស្ត្រីជនជាតិវៀតណាម ៤នាក់
*បុរស និងស្ត្រីជនជាតិចិន ១២នាក់។
គិតត្រឹម ថ្ងៃទី២ ខែមិនា ឆ្នាំ២០២១នេះ សរុបអ្នកជំងឺកូវីដ១៩ កំពុងព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឡើងដល់ ៥២នាក់ (ប្រុស ២៧នាក់ ស្រី ២៥នាក់)។
ជាមួយគ្នា រដ្ឋបាលខេត្តព្រះសីហនុ បានអំពាវនាវឲ្យពលរដ្ឋចូលរួមបង្កើនការប្រុងប្រយត្ន័ជាការចាំបាច់ បង្ការកុំឲ្យឆ្លងមកខ្លួនយើង គ្រួសារយើង និងសហគមន៍យើង ស្របពេលដែលក្រុមការងារឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ ដែលជាសេនាធិការជួរមុខរបស់រដ្ឋបាលខេត្ត កំពុងធ្វើការងារបន្តតាមបច្ចេកទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។