តុលាការទីក្រុងប៉ារីស កាត់ទោសអតីតប្រធានាធិបតីបារាំង លោក សាកូហ្ស៊ីជាប់ពន្ធនាគារ៣ឆ្នាំ
អតីតប្រធានាធិបតីបារាំង លោកSarkozy ត្រូវបានកាត់ទោសជាប់គុក ៣ឆ្នាំ។ ប៉ុន្តែ លោកមិនចាំបាច់អនុវត្តច្បាប់នៅក្នុងគុកឡើយដោយ សារតែទោសរបស់លោកគឺត្រូវព្យួពីរឆ្នាំ ។
តុលាការទីក្រុងប៉ារីស កាលពីថ្ងៃទី១ខែមីនា បានសម្រេចដាក់ទោសលោក Nicolas Sarkozy ពីបទផ្តលសំណូកដល់ចៅក្រម។ តុលាការទីក្រុងប៉ារីស ក៏បានសម្រេចសាលក្រមដាក់ទោសជាប់គុក៣ឆ្នាំ ក្នុងនោះ មានពីរឆ្នាំ ទោសព្យួ។ ទាំងនោះបានបញ្ជាក់ថា លោកSarkozy នឹងមិនបន្តប្តឹងតវ៉ា ទៀតឡើយ បើទោះបីលោកមានពេលវេលា ១០ ថ្ងៃសម្រាប់តវ៉ា។
សាលក្រមរបស់តុលាការក៏បានទប់ស្កាត់លោក Sarkozy វិលត្រឡប់ចូលប្រឡូកក្នុងឆាកនយោបាយជាថ្មីឡើងវិញ បើទោះបីលោកបានបញ្ជាក់ជាច្រើនលើកហើយថា នឹងមិនបន្តសកម្មភាពនយោបាយឡើយ។ ក្រុមអ្នកគាំទ្រលោកនៅតែបន្តជំរ៉ុញឲ្យលោក បន្តចូលរួមប្រកួតប្រជែង តំណែងប្រធានាធិបតីបារាំងនៅឆ្នាំ២០២២។
លោក Sarkozyជាអតីតប្រធានាធិបតីបារាំង ដំបូង ដែលបានបង្ហាញខ្លួនក្នុងតុលាការពីបទពុករលួយ។ លោក Sarkozy និង មេធាវី Thierry Herzog បានព្យាយាមជះឥទ្ធិពលនិងផ្តលើសំណូកដល់ចៅក្រម Gilbert Azibert ដើម្បីទទួលបានព័ត៌មានស្តីពី ការចោទប្រកាន់ ទទួលប្រាក់ពី ក្រុមហ៊ុន L’Oreal នៅឆ្នាំ២០០៧ ពេលឃោសនាបោះឆ្នោតប្រធានាធិបតីបារាំង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។