ថ្ងៃនេះ! កូវីដ១៩ ក្នុងសហគមន៍រកឃើញ ៣៤នាក់ថែមទៀត តែមានអ្នកជាសះស្បើយ ៤នាក់ផងដែរ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៣៤នាក់ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍ នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» និងមានអ្នកព្យាបាលជាសះស្បើយចំនួន ៤នាក់ផងដែរ។
ក្រសួង បញ្ជាក់ទៀតថា ក្នុងចំណោចអ្នកឆ្លងថ្មីទាំង ៣៤នាក់នេះ គឺមានជនជាតិខ្មែរ ១៥នាក់ ជនជាតិវៀតណាម ២នាក់ និងជនជាតិ ១៧នាក់។ រីឯអ្នកជំងឺដែលព្យាបាលជាសះស្បើយទាំង ៤នាក់ គឺជាពលករខ្មែរម្នាក់ និងអ្នកដំណើរមកពីក្រៅប្រទេស ៣នាក់។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា បានប្រកាសរកឃើញអ្នកឆលងវិរុសកូវីដ១៩ សរុបចំនួន ៨៧៨នាក់ ស្ត្រី៣៧២នាក់ និងបុរស ៥០៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤៨២នាក់ និងកំពុងសម្រាកព្យាបាល ៣៩៦នាក់។ សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ គឺកើនឡើង ៣៧៤នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។