ភ្លៀង​លាយ​នឹង​ក​ន្ក្រា​ក់ វាយប្រហារ​ផ្ទះ​ពលរដ្ឋ​អស់​ជាង ៤០​ខ្នង នៅ​ស្រុក​រុក្ខ​គី​រី​

​ខេត្តបាត់ដំបង​៖ យ៉ាងហោចណាស់​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ក្នុង​ឃុំ​ចំនួន​៣ សរុប​ចំនួន ៤០​ខ្នង រួម​នឹង​រោង​ម៉ាស៊ីនកិនស្រូវ​មួយកន្លែង បាន​រង​ផលប៉ះពាល់​ខូចខាត​របើក​ដំបូង ជញ្ជាំង ដោយសារ​បាតុភូតធម្មជាតិ​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ផ្ទ​រ​រន្ទះ កាលពី​រសៀល ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ ក្នុងស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង​។​

​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច បានអោយដឹងថា ឃុំ​ទាំង​៣ ដែល​រង​ការខូចខាត ក្នុងនោះ រួមមាន​៖ ឃុំ​ស្តុក​ប្រវឹក ខូចខាត​របើក​ដំបូលផ្ទះ​ចំនួន ២២​ខ្នង​ផ្ទះ​, ឃុំ​ព្រៃ​ត្រឡាច ខូចខាត​របើក​ដំបូលផ្ទះ​ចំនួន ១៣​ខ្នង​ផ្ទះ និង​ឃុំ​មុខរា​ហ៍ ខូចខាត​របើក​ដំបូលផ្ទះ​ចំនួន​០៥​ខ្នង​ផ្ទះ និង​រោង​ម៉ាស៊ីនកិនស្រូវ​០១​កន្លែង ត្រូវបាន​រំកិល​ធ្លាក់​ចេញពី​ជើងតាង​។​

​ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ស្រុក​រុក្ខ​គី​រី បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​និង​រៀបចំ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឡើងវិញ​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close