iPhone អេក្រង់បត់ទំហំ ៨អ៉ីង គ្រោងចេញលក់ នៅឆ្នាំ២០២៣
អាមេរិក៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena កាលពីថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកឯកទេស និងវិភាគដ៏ល្បីល្បាញ លោក Ming-Chi Kuo បានលើកឡើងថា ក្រុមហ៊ុន Apple ទំនងជាបង្កើត iPhone អេក្រង់បត់ទំហំ ៨អ៊ីង និងចេញលក់នៅឆ្នាំ២០២៣ ។
លោកបានបញ្ជាក់បន្ថែមទៀតថា iPhone 11 ជាស្មាតហ្វូន ដែលលក់ដាច់បំផុតនៅក្នុងឆ្នាំ ២០២០ ប៉ុន្តែនៅឆ្នាំ២០២៣ ស្មាតហ្វូនម៉ូដែលនេះ នឹងឈប់ផលិតទៀតហើយ ដោយ Apple នឹងងាកមកផ្ដោតលើ iPhone អេក្រង់បត់វិញម្ដង។
គួរបញ្ជាក់ផងដែរថា iPhone អេក្រង់បត់របស់ Apple បានលេចឮព័ត៌មានដូចជា មានអេក្រង់ទំហំចន្លោះ ៧.៥ ទៅ ៨អ៊ីង , អាចប្រើជាមួយ Apple Pencil , តម្លៃមិនសូវជាថ្លៃ ប៉ុន្មាននោះទេ ពោលគឺអាស្រ័យលើទំហំ Storage ប៉ុន្តែអ្វីដែលសំខាន់គឺភ្ជាប់ជាមួយបច្ចេកវិទ្យា 5G៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។