ផ្អើលពេញក្រុងប៉ោយប៉ែត! ក្រោយប្រទះឃើញសព នារីស្រស់ស្អាតម្នាក់ ត្រូវអារ-ក សម្លាប់ ក្នុងបន្ទប់ជួល
បន្ទាយមានជ័យ៖ នារីវ័យក្មេងម្នាក់ ត្រូវបានគេប្រទះឃើញ ត្រូវគេអារ ក ស្លាប់ក្នុងថ្លុកឈាម ក្នុងបន្ទប់ជួល ក្បែរពេទ្យនាគទិព្វ២ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ សង្ស័យជាករណីឃាតកម្ម។
សមត្ថកិច្ច បានឲ្យដឹងថា ស្រី្តរងគ្រោះខាងលើ ឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកបម្រើការងារ ក្នុងកាស៊ីណូមួយម្តុំនាគទិព្វ២ ផ្នែក SlotSuper Machine។ តាមការសន្និដ្ឋាន ជនរងគ្រោះ បានស្លាប់ ប្រហែលតាំងពីព្រឹកមកម្ល៉េះ លុះដល់ពេលល្ងាច ទើបមានមនុស្សទៅគោះទ្វារបន្ទប់ជួលនោះ ហើយក៏ប្រទះឃើញសាកសព។
ករណីនេះ កម្លាំងសមត្ថកិច្ច កំពុងស៊ើបអង្កេត ដើម្បីបញ្ជាក់ពីការស្លាប់របស់នារីរងគ្រោះ និងផ្ដន្ទាទោសជនសង្ស័យទៅតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។