កូវីដ១៩ នៅខេត្តព្រះសីហនុ មានអ្នកឆ្លងថ្មី ១៨នាក់ទៀត កើនឡើង ៨០នាក់ហើយ
ខេត្តព្រះសីហនុ៖ យោងតាមសេចក្តីប្រកាសពីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃ០៤មិនា២០២១ នៅខេត្តព្រះសីហនុ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១៨នាក់បន្ថែមទៀតក្នុងនោះមាន ជនជាតិខ្មែរប្រុស ស្រីចំនួន០៥នាក់ និងជនបរទេសចំនួន១៣នាក់។
សូមបញ្ជាក់ថា សរុបអ្នកជំងឺកូវីដ១៩ កំពុងព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុគិតត្រឹមព្រឹកថ្ងៃ០៤មិនា២០២១នេះ ឡើងដល់៨០នាក់។
ជាមួយគ្នា រដ្ឋបាលខេត្តព្រះសីហនុ បានចេញសារអំពាវជាបន្តបន្ទាប់ ឲ្យពលរដ្ឋចូលរួមការពារ ទប់ស្កាត់ជាចាំបាច់បំផុត តាមវិធានការដែលបានផ្សព្វផ្សាយកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។