អាជ្ញាធរ ផ្អាក​ការធ្វើដំណើរ​ចេញចូល​ខេត្ត​ព្រះសីហនុ ជា​បណ្តោះអាសន្ន លើកលែងតែ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​សង្គ្រោះបន្ទាន់​

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ជម្រាបជូន បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ឱ្យបាន​ជ្រាបថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដល់​មនុស្ស​ដែល​កំពុង​រស់នៅ ធ្វើការ ប្រកប​អាជីវកម្ម នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ចំនួន​មួយ​គួរឱ្យ​ព្រួយបារម្ភ​។

​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទៅក្នុង​សហគមន៍ រដ្ឋបាលខេត្ត សូម​ផ្អាក​ការធ្វើដំណើរ​ចេញចូល​ខេត្ត​ព្រះសីហនុ​ជា​បណ្តោះអាសន្ន លើកលែងតែ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​សង្គ្រោះបន្ទាន់​(​ត្រូវ​ឆ្លងកាត់​លក្ខខណ្ឌ​នៃ​ការត្រួតពិនិត្យ​ត្រឹមត្រូវ​) ដើម្បី​ទុក​លទ្ធភាព​ឱ្យ​រដ្ឋបាលខេត្ត​គ្រប់​គ្រង់​បាន​នូវ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ អ្នកមាន​ការពាក់ព័ន្ធ​ជាមួយនឹង​អ្នកជំងឺ និង​ទីតាំង​ដែលមាន​ការពាក់ព័ន្ធ ដើម្បី​កំណត់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ចប់សព្វគ្រប់​សិន​។​

​ព័ត៌មាន​លម្អិត​សូម​រង់ចាំ​សេចក្តីជូនដំណឹង​ជា​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close