រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ២៣នាក់ទៀត និងមានអ្នកជាសះស្បើយ ៥នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មីចំនួន ២៣នាក់ថែមទៀត និងមានអ្នកជាសះស្បើយចំនួន៥នាក់។
ក្រសួង បានបញ្ជាក់ទៀតថា អ្នកឆ្លងថ្មីទាំង ២៣នាក់នេះ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» គឺមានជនជាតិខ្មែរ ១០នាក់ ជនជាតិឥណ្ឌូនេស៊ី ០១នាក់ ជនជាតិសាំងហ្គាពួ ០១នាក់ និងជនជាតិចិន ១១នាក់។ រីឯអ្នកជំងឺដែលព្យាបាលជាសះស្បើយទាំង ៥នាក់ មាន២នាក់ ជាអ្នកពាក់ព័ន្ធក្នុងសហគមន៍ និង៣នាក់ទៀត អ្នកដំណើរមកពីក្រៅប្រទេស។។
សូមជម្រាបថា គិតត្រឹមព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា បានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ សរុបកើនឡើងចំនួន ៩៣២នាក់ ស្ត្រី ៣៩៥នាក់ និងបុរស ៥៣៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤៨៩នាក់ និងកំពុងសម្រាកព្យាបាល ៤៤២នាក់។ សម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ គឺកើនឡើង ៤២៥នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។