អាមេរិក ផ្តល់​ថវិកា ៣០​ពាន់​លាន​ដុល្លារ ជំរុញ​ឲ្យ​ឧស្សាហកម្ម​ផលិត​ឈី​ប​ក្នុងស្រុក​ដំណើរការ​

​អាមេរិក​៖ ព្រឹទ្ធសភា​អាមេរិក​កំពុង​ពិចារណា​អនុម័ត​ទឹកប្រាក់​ចំនួន​៣០​ពាន់​លាន​ដុល្លារ ដើម្បី​ជំរុញ​ឱ្យ​ឧស្សាហកម្ម​ផលិត ឈី​ប ក្នុងស្រុក​ដំណើរការ​ទៅបាន​ល្អ និង​បង្កើន​ការផលិត ដែល​វា​ជា​វិធានការណ៍​មួយ​ក្នុងការ​ប្រកួតប្រជែង​ប្រឆាំងនឹង ចិន​។

​ជុំវិញ​ព័ត៌មាន​គម្រោង​កញ្ចប់​ថ​វិកា​ខាងលើនេះ ត្រូវបាន​ព្រឹទ្ធសភា​អាមេរិក​ប​ដិ សេធ​មិន​ផ្ដល់​ចម្លើយ ប៉ុន្តែ​គេ​បានដឹងថា ថវិកា​នេះ​គឺ​នឹង​ផ្ដល់ជំនួយ​ទៅលើ​ការផលិត​នូវ​ផលិតផល​ពាក់កណ្ដាល​ស​ម្រេច រួម​នឹង​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍ ដើម្បី​បង្កើត​មាន​ជា​បច្ចេកវិទ្យា​ថ្មី​។​

​ប្រភពពី​សមាជិកសភា បានឱ្យដឹងថា ព្រឹទ្ធសភា​អាមេរិក​គ្រោង​អនុម័ត​លើ​គម្រោង​កញ្ចប់​ថវិកា​៣០​ពាន់​លាន​ដុល្លារ ដើម្បី​ជំរុញ​វិស័យ​បច្ចេកវិទ្យា​អាមេរិក​ឱ្យ​កាន់តែ​ខ្លាំងក្លា ដោយ​ក្នុងនោះ​រួមមាន​ទាំង​ការផលិត​ឈី​ប​ផងដែរ ព្រោះថា​កន្លងមក សហរដ្ឋអាមេរិក​គឺជា​ប្រទេស​ដែល​ឈានមុខ​លើ​បច្ចេកវិទ្យា ប៉ុន្តែ​បែរជា​ទៅប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា និង​ឧបករណ៍​របស់​ចិន ហើយ​បែរជា​ប្រកាសថា ឧបករណ៍​ទាំងនោះ​អាច​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close