កម្ពុជា ទទួល​បានកូន​សត្វ​ផ្សោត​ថ្មី ១​ក្បាល​ដំបូង ក្នុង​ឆ្នាំ​២០២១​នេះ​

​កូន​សត្វ​ផ្សោត​ថ្មី​មួយ​ក្បាល ដែលមាន​អាយុ​ប្រហែល​មួយ​សប្តាហ៍ ត្រូវបាន​អ្នកវិទ្យាសាស្ត្រ ប្រទះឃើញ​កាលពី​ចុង​សប្តាហ៍​មុន កំពុង​ហែល​ជាមួយ​សត្វ​ផ្សោត​ពេញវ័យ​ចំនួន ៤​ផ្សេងទៀត នៅក្នុង​តំបន់​ទីជម្រក​ធម្មជាតិ​ត្បូង​ខ្លា ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្តស្ទឹងត្រែង​។

ការកត់ត្រា​នូវ​វត្ត​មានកូន​សត្វ​ផ្សោ​តទី​១​នេះ បាន​ប្រព្រឹត្តទៅ​ខណៈពេលដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​ស្ថាប័ន​រដ្ឋបាល​ជលផល និង​អង្គការ​WWF កំពុង​តាមដាន​ស្ថានភាព​សត្វ​ផ្សោត នៅតាម​បណ្តា​យ​ដង​ទន្លេមេគង្គ​។

​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ ២០២០ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​កត់ត្រា​ទុក​នូវ​ស្ថិតិ កូន​សត្វ​ផ្សោត​សរុប​ចំនួន ៩ ក្បាល ខណៈដែល​កូន​សត្វ​ផ្សោត​សរុប​ចំនួន ១៣ ក្បាល​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ទិន្នន័យ​ឆ្នាំ ២០១៩ ។​

​ជាមួយគ្នា អង្គការ​WWF សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​ខំប្រឹងប្រែង​ក្នុងការ​អភិរក្ស​សត្វ​ផ្សោត​របស់​ស្ថាប័ន​រដ្ឋបាល​ជលផល​ថ្នាក់ជាតិ និង​នៅក្នុង​ខេត្តក្រចេះ និង​ស្ទឹងត្រែង អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​នៅក្នុង​ខេត្ត​ទាំងពីរ ក៏ដូចជា​ប្រជាជន​មូលដ្ឋាន អង្គការ​WWF ព្រមទាំង​ដៃគូ​ទាំងអស់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close