ថ្ងៃនេះ! កូវីដ១៩ បន្តឆ្លងក្នុងសហគមន៍ ២៤នាក់ទៀត តែក៏មានអ្នកជាសះស្បើយ ៧នាក់ដែរ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មី ក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន២៤នាក់ទៀត ខណៈអ្នកជាសះស្បើយមានចំនួន ៧នាក់។
ក្រសួង បានបញ្ជាកា់ ក្នុងចំណោមអ្នកឆ្លងទាំង២៤នាក់នេះ មានជនជាតិចិនចំនួន ១២នាក់, ជនជាតិខ្មែរចំនួន ៧នាក់ និងជនជាតិវៀតណាម ៥នាក់។ ចំណែកអ្នកជាសះស្បើយទាំង៧នាក់វិញ គឺជាជនជាតិចិន៣នាក់ និងខ្មែរ៤នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១ ០១១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥១៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៩៣នាក់។ សម្រាប់អ្នកឆ្លងក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» គឺកើនឡើង ៥០១នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។