ចាប់ខ្លួន​បុរស​ខ្មែរ​ម្នាក់ រឹបអូស​គ្រឿងញៀន​ជិត ១​គីឡូក្រាម នៅ​ខេត្តកំពង់ស្ពឺ​

​ខេត្តកំពង់ស្ពឺ​៖ កាលពី​សប្តាហ៍​នេះ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹងថា កម្លាំង​សមត្ថកិច្ច បាន​ចុះបង្ក្រាប​ជួញដូរ​គ្រឿងញៀន​ជិត ១​គីឡូក្រាម និង​បាន​ចាប់ខ្លួន​បុរស​ជនជាតិខ្មែរ​ម្នាក់​ឲ​ង​ដែរ​

​គួរ​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ យ៉​ន យុទ្ធ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ ត្រូវបាន​កម្លាំង​ជំនាញ ចាប់ខ្លួនបាន​កាលពី​យ​ប់​ថ្ងៃទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​បណ្តោយ​ផ្លូវ​ល្បឿន​លឿន ក្នុងភូមិ​ព្រែក​កំពោង ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ចំណែក​វត្ថុតាង​ចាប់បាន​៖ សារធាតុ​ញៀន ប្រភេទ​ម៉េ​តំ​ហ្វេ​តា​មីន (ICE)​ទម្ងន់​សុទ្ធ ៩៤១.៧៩​ក្រាម​។​

​ជនសង្ស័យ និង​វត្ថុតាង​ចាប់​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​បន្ត​តាម​នីតិវិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close