កម្ពុជា ស្វាគមន៍កំណើតកូនសត្វផ្សោតថ្មីទីពីរ សម្រាប់ដើមឆ្នាំ២០២១នេះ
ជាក្ដីរំភើបក្រៃលែង កំណត់ត្រានៃកូនសត្វផ្សោតថ្មី ទីពីរ ត្រូវបានបញ្ជាក់ដោយក្រុមអ្នកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គ នៃរដ្ឋបាលជលផល និងអង្គការ WWF។ កូនសត្វផ្សោតថ្មីនេះ ត្រូវបានប្រទះឃើញកំពុងហែលជាមួយនឹងសត្វផ្សោតពេញវ័យចំនួន ៤ក្បាល ផ្សេងទៀត កាលពីចុងសប្តាហ៍កន្លងទៅ នៅឯទីជម្រកធម្មជាតិ កាំពី នៃខេត្តក្រចេះ។
សូមបញ្ជាក់ផងដែរថា កូនសត្វផ្សោតទី១ សម្រាប់ឆ្នាំ២០២១នេះ ទើបតែត្រូវបានកត់ត្រាដោយក្រុមអ្នកស្រាវជ្រាវ នៅក្នុងទីជម្រកធម្មជាតិនៃខេត្តស្ទឹងត្រែង។ ព្រឹត្តិការណ៍ទាំងពីរនេះ គឺជាការលើកទឹកចិត្តខ្លាំងបំផុតមួយ ដល់ក្រុមអ្នកស្រាវជ្រាវ ក្នុងការបន្ដតាមដានស្ថានភាព និងកំណត់អត្តសញ្ញាណសត្វផ្សោត នៅក្នុងតំបន់ទេសភាពមេគង្គ។
នៅឆ្នាំ២០២០ ក្រុមស្រាវជ្រាវបានកត់ត្រាកូនសត្វផ្សោតចំនួន ៩ក្បាល ខណៈកូនសត្វផ្សោតចំនួន ១៣ក្បាល ត្រូវបានកត់ត្រាក្នុងឆ្នាំ ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។