ប្រធានាធិបតី​ស៊ី​រី និង​ភរិយា​ឆ្លង​កូ​វីដ​១៩

នៅ​ថ្ងៃទី​៨​ខែមីនា នេះ​ប្រធានាធិបតី​ស៊ី​រី និង​ភេ​រិ​យា​បាន​ទៅធ្វើ​តេស្ត​កូ​វីដ​១៩ ហើយ​លទ្ធផល​វិជ្ជមាន ទាំងពីរ​នាក់​តែម្តង​។ ប៉ុន្តែ​ស្ថានភាព​សុខភាព របស់ មេដឹកនាំ​សី​រី គឺ​ល្អប្រសើរ​ធម្មតា មិនមាន​អ្វី​ធ្ងន់​នោះឡើយ​

​សារព័ត៌មាន Arab News នៅ​ថ្ងៃ​ចន្ទ ទី​០៨ ខែមីនា ឆ្នាំ​២០២១ បាន​ផ្សាយ​ថា នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ការិយាល័យ​ប្រធានាធិបតី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រធានាធិបតី​ស៊ី​រី​លោក​បា​សា អាល់​អាសាដ​(Bashar Assad) និង​ភរិយា បាន​តេស្ត​រកឃើញ​វិជ្ជមាន​ចំពោះ​ជំងឺ COVID-19​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​បាន​គូសបញ្ជាក់ថា ប្រធានាធិបតី​ស៊ី​រី​លោក Assad ព្រមទាំង​ភរិយា បានសម្រេច​តេស្ត PCR រក​ជំងឺ COVID-19 បន្ទាប់ពី​មាន​អារម្មណ៍​ថា​មាន​រោគសញ្ញា​ស្រដៀង​នឹង​រោគសញ្ញា​នៃ​ជំងឺ COVID-19 ដោយ​លទ្ធផល​បង្ហាញថា លោក​ទាំងពីរ​មាន​វិជ្ជមាន​ចំពោះ​ជំងឺ​រាតត្បាត​សកល​មួយ​នេះ​។​

​សេចក្តីថ្លែងការណ៍​បន្ថែ​ម​ថា លោក Assad ដែលមាន​វ័យ ៥៥​ឆ្នាំ និង​ភរិយា​របស់លោក​ឈ្មោះថា អា​ម៉ា​(Asma) នឹង​ត្រលប់មក​ធ្វើការ​វិញ បន្ទាប់ពី​ចំណាយពេល​ចន្លោះ​ពី​២ ទៅ​៣​សប្តាហ៍ សម្រាប់​ការ​សម្រាក​ព្យាបាល​នៅក្នុង​ផ្ទះ​របស់​ពួកគាត់ ខណៈ​សុខភាព​របស់​អ្នក​ទាំងពីរ ស្ថិតក្នុង​ស្ថាន​ភាពល្អ​ធម្មតា​ទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close