ចាប់ខ្លួន​ជនជាតិ​ចិន ៤​នាក់ ករណី​ប្លន់​ជន​ជាតិចិន​ដូចគ្នា នៅ​ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ក្រាប និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៤​នាក់ ពាក់ព័ន្ធ​ករណី​ប្លន់​លើ​ជន​ជាតិចិន​ដូចគ្នា កាលពី​ល្ងាច​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២១ ម្តុំ​មុខ​សណ្ឋាគារ​មួយកន្លែង ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ​។​

​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង ៤​នាក់ មានឈ្មោះ ១-​ឈ្មោះ CUI YINZHE ភេទ​ប្រុស អាយុ​២៦​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេ​ខៈ G61504867 មាន​ទីលំនៅ ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ២-​ឈ្មោះ LIU DONG JIANG ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ៣-​ឈ្មោះ LI JINGWEN ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ៤-​ឈ្មោះ ZHOU FEILONG ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ ភូមិ​២ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ចំណែក​ជនរងគ្រោះ មានឈ្មោះ ZHANG JINFANG ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គ​លិ​កាស៊ីណូ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ក្រុម​១ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ បាត់បង់​៖ លុយ ៣,៤០០​ដុល្លារ​អាមេរិក រងរបួស ដាច់​រលាត់​កែងដៃ​ទាំងសងខាង ,​រលាត់​ខ្នងដៃ​ខាងឆ្វេង និង​រលាត់​សៀត​ថ្កា​ខាងឆ្វេង​។ និង​ឈ្មោះ MIN SHUAI ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អ្នក​ណែនាំ​ភ្ញៀវ​ម៉ាស្សា លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) មាន​ទីលំនៅ ភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។
​វត្ថុតាង​ចាប់បាន រួមមាន​៖ ទូរស័ព្ទដៃ ០៤​គ្រឿង និង​រថយន្ត ១​គ្រឿង ម៉ាក LAND CRUISER ពណ៌​ខ្មៅ ស្លា​កលេ​ខៈ ភ្នំពេញ 2BM-9108​។ ជនសង្ស័យ​ខាងលើ ត្រូវបាន​នគរបាល កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close