មី​យ៉ាន់​ម៉ា​៖ ហាង​លក់ទំនិញ រោងចក្រ និង​ធនាគារ ត្រូវ​បិទទ្វារ ព្រោះ​បុគ្គលិក នាំគ្នា​ធ្វើបាតុកម្ម​

​មី​យ៉ាន់​ម៉ា​៖ ក្រុម​សាក្សី​បានអោយដឹងថា នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាតុករ​៣​នាក់​ទៀត បាន​ស្លាប់ នៅក្នុង​ការធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នឹង​រដ្ឋប្រហារ​យោធា ខណៈ​ហាង​លក់ទំនិញ រោងចក្រ និង​ធានា​គារ​ក៏​ត្រូវបាន​បិទទ្វារ​ផងដែរ​ក្នុង​ទីក្រុង រ៉ង់​ហ្គូ​ន​។​

​រូបភាព​ដែល​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក បានបង្ហាញ​ពី​បាតុករ​២​នាក់​ខាងលើ​ដែល​បាន​ស្លាប់ គឺ​ដោយសារតែ​ពួកគេ​រង​គ្រាប់កាំភ្លើង​ត្រូវចំ​ក្បាល ពេល​កំពុង​ចូលរួម​ធ្វើការ​បាតុកម្ម​នៅ​ទីក្រុង ម្យី​ត​គ្យី​ណា (Myitkyina) ដែល​ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​មី​យ៉ាន់​ម៉ា ហើយ​មានការ​បង្ក្រាប​ពី​សំណាក់​កងកម្លាំង​ប៉ូលិស និង​កម្លាំងយោធា ចំនែកឯ​មនុស្ស​មួយចំនួនទៀត​រងរបួស​ផងដែរ​។​

​យោងតាម​អង្គការសហប្រជាជាតិ​កាលពី​សប្តាហ៍​មុន កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​បាន​បង្ក្រាប និង​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ជាង​៥០​នាក់​គិត​ចាប់តាំងពី​ការកើតមាន​ព្រឹត្តិការណ៍​ថ្ងៃទី​០១ ខែកុម្ភៈ ដែល​អន្តរជាតិ​ហៅថា ជា​រដ្ឋប្រហារ​យោធា ។ បើតាម​របាយការណ៍រ​បស់​ក្រុម​សិទ្ធិមនុស្ស​វិញ មនុស្ស​ជិត​១​ពាន់​៨​រយ​នាក់​ហើយ ត្រូវបាន​ចាប់ខ្លួន​អាជ្ញាធរ​យោធា​មី​យ៉ាន់​ម៉ា ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close