ថៃ​និ​នង​ឥណ្ឌា បាន​ត្រៀមលក្ខណៈ ទទួល​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​

​ថៃ​និង​ឥណ្ឌា​ជា​ប្រទេស​ជាប់​ព្រំដែន ហើយ​អាច​នឹងមាន ជនភៀសខ្លួន​មី​យ៉ាន​មា់ កាន់តែច្រើន​ទៅ​ទិ​នោះ​ដោយសារ​ស្ថានភាព​នយោបាយ និង​អំពើហិង្សា​បង្កឡើង​ដោយ យោធា​។​

​ចំពោះ​ស្ថានភាព​នយោបាយ​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា កាន់តែ​អាក្រក់​ទៅៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​កម្លាំងយោធា​មី​យ៉ាន​ម៉ា ក៏បាន​ប្រើ​ហិង្សា​ដើម្បី​ប​ង្ក្រា​ម​ក្រុមបាតុករ​ផងដែរ​។ ទាំងនោះ​ហើយ អាច​បង្ក​ឲ្យ​មាន​ជនភៀសខ្លួន​ជាច្រើន​ទៅកាន់​ប្រទេសជិតខាង ក្នុងនោះ​មាន​ប្រទេស​ថៃ​ជាដើម​។​

​ស្ថានភាព​ខាងលើ​អាច​នឹង​បង្ក​ឲ្យ​មាន​ជនភៀសខ្លួន​នយោបាយ​កាន់តែច្រើន​ទៅកាន់​ប្រទេសជិតខាង ជាប់​ព្រំដែន មាន​ឥណ្ឌា និង​ថៃ ។ រដ្ឋាភិបាល​ថៃ បានប្រកាសថា នឺង​ជួយ​ដល់​ជនភៀសខ្លួន មី​យ៉ាន​ម៉ា ដែល​ចូលមក​ប្រទេស​ថៃ ។​

​សារព័ត៌មាន The Irrawaddy បាន​ផ្សាយ​ថា ថៃ​បាន​ត្រៀមលក្ខណៈ ទទួល​ជនភៀសខ្លួន​មី​យ៉ាន​ម៉ា ដោយបាន​បង្កើត​ទីតាំង​នៅ​ព្រំដែន ។ កាលពី​ថ្ងៃទី ៨​ខែមីនា អគ្គមេបញ្ជាការ​កងទ័ព​ថៃ លោក Narongphan Chitkaewtae បាន​ទៅកាន់​ទីតាំង សន្តិសុខ​ការពារ​ព្រំដែន ស្ថិតនៅក្នុង​ខេត្ត Mae Hong Son និង Tak ដើម្បី​ត្រៀមលក្ខណៈ​ទប់ស្កាត់​ជនភៀសខ្លួន​ពី​ប្រទេស​មី​យ៉ាន​ម៉ា ។​

​នៅពេលនេះ ខេត្ត Tak របស់​ថៃ បាន​បង្កើត​ជំរុំ​ចំនួន ៧ នៅក្នុង​ស្រុក Mae Sot, Tha Song Yang, Mae Ramat និង Phob Phra ធ្លាប់ជា​ទីតាំង​សម្រាប​ជនភៀសខ្លួន​មី​យ៉ាន​ម៉ា កាលពី​អតីតកាល​។​ទីតាំង​ទាំងនោះ​អាច ឲ្យ​ជនភៀសខ្លួន​ស្នាក់​នៅបាន ២០០០​នាក់ ។​

​ជាមួយគ្នានេះដែរ នៅ​ព្រំដែន​ប្រទេស​ឥណ្ឌា​វិញ មន្ត្រី​ក្នុង​តំបន់​បាន​បានរៀបចំ​កន្លែង​ស្នាក់នៅ​ជូន​ជនភៀសខ្លួន​មី​យ៉ាន​ម៉ា​។ កន្លងមក មាន​ជនភៀសខ្លួន​មី​យ៉ាន​ម៉ា​ជាច្រើន​បាន​ទៅកាន់ ប្រទេស​ឥណ្ឌា ក្នុងនោះ​មាន​ទាំង​កម្លាំង​ប៉ូលិស ដែល​មិន​ស្តាប់​តាម​ការបញ្ជារ​របស់​យោធា ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close