មេដឹកនាំថៃ យកអាល់កុលបាញ់ក្រុមអ្នកកាសែត ខឹងសួរសំណួរច្រើនពេក
ថៃ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារនេះ បានយកអាល់កុលបាញ់ដាក់អ្នកកាសែតនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយ បន្ទាប់ពីពួកគេសួរសំណួរច្រើនពេក។ បន្ទាប់ពីឆ្លើយសំណួរយ៉ាងច្រើនរបស់អ្នកកាសែតក្នុងទីក្រុងបាងកក លោក ប្រាយុទ្ធ ត្រូវបានគេសួរអំពីលទ្ធភាពនៃការរុះរើគណៈរដ្ឋមន្ត្រី ។
លោកបានប្រាប់អ្នកយកព័ត៌មានឲ្យគិតពីមុខជំនួញរបស់ពួកគេវិញទៅ បន្ទាប់មកលោកចាប់យកដបអាល់កុល ហើយបាញ់ដាក់អ្នកយកព័ត៌មាននៅជួរមុខ ។
អតីតមេបញ្ជាការកងទ័ពដែលឆាប់ខឹងរូបនេះ បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារមួយកាលពីឆ្នាំ២០១៤ ។
លោកត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានឥរិយាបទ គ្មានអ្នកណាអាចទាយទុកជាមុនបាន ។ កាលពីមុន លោកបានមួស្លឹកត្រចៀករបស់អ្នកយកព័ត៌មានម្នាក់ ហើយគប់សំបកចេកដាក់អ្នកកាន់កាមេរ៉ា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។