អាជ្ញាធរ​ជាតិ​អប្សរា ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ស្ពាន​តាអោ​ង និង​ប្រាសាទ​វាល​ផ្ទី​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ការដ្ឋាន​ជួសជុល​ស្ពាន​តាអោ​ង ដែលជា​ស្ពាន​បុរាណ​ស្ថិតនៅ​ភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង​។ ​

ស្ថានភាព​មុន​ការជួសជុល ស្ពាន​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង និង​ផ្នែក​ខ្លះ​បាន​ប្រេះ និង​រលុះ​ធ្លាក់ ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ទាមទារ​ឱ្យមាន​ការជួសជុល​ជាបន្ទាន់​។

​បន្ទាប់ពីនោះ ឯកឧត្តម​អគ្គនាយក ក៏បាន​អញ្ជើញ​ចុះទៅពិនិត្យ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ​និង​ជួសជុល​នៅ​ប្រាសាទ​វាល​ផ្ទី ស្ថិតនៅ​ចំ​កណ្ដាល​បារាយណ៍​ប្រាសាទបេង​មាលា ដែល​បាន​បើក​ការដ្ឋាន​នា​ដើមខែ​មីនា កន្លងទៅ​ផងដែរ​។

​ប្រាសាទ​នេះ ទទួលបាន​ការឧបត្ថម្ភ​ជា​ថវិកា​សម្រាប់​ជួសជុល​ដោយ​សប្បុរសជន​ខ្មែរ ដែល​បច្ចុប្បន្ន​ក្រុមការងារ​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ មុននឹង​ចាប់ផ្តើម​ជួសជុល​នាពេល​ឆាប់ៗ​ខាងមុខនេះ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close