ឃាត់បុរសចិនម្នាក់ ករណីលាក់ថ្នាំញៀន ក្នុងកញ្ចប់អាហារ យកទៅឲ្យចិនដូចគ្នា កំពុងធ្វើចត្តាឡីស័ក
ខេត្តព្រះសីហនុ៖ កាលពីម៉ោងជិត ៣រសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ច បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ដែលបានលាក់ថ្នាំញៀនក្នុងកញ្ចប់អាហារ បំរុងយកទៅឲ្យជនជាតិចិនដូចគ្នា កំពុងធ្វើចត្តាឡីសក័សណ្ឋាគារមួយកន្លែង ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានជំនាញ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដលម្បីចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។