គ្រឹះស្ថាន​អង្គរ សម្រេច​ដំឡើង​រយៈពេល សម្រាប់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ

​ខេត្តសៀមរាប​៖ គ្រឹះស្ថាន​អង្គរ កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១ បានចេញ​សេចក្តីជូនដំណឹង​ស្តីពី ការអនុវត្ត​គោលនយោបាយ​លើកទឹកចិត្ត នៃ​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​។​

​ក្នុង​សេចក្តីណែនាំ​នោះ បាន​បញ្ជាក់ថា ដើម្បី​សម្រួល​ដល់​វិស័យ​ទេសចរណ៍ និង​ធានា​ភាព​ទាក់ទាញ​ភ្ញៀវ​ទេស​ស​ចរណ​មក​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ ក៏ដូចជា​មក​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងកំឡុងពេល​មាន​វុប​ត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល បានសម្រេច​ផ្តល់​គោលនយោបាយ​លើកទឹកចិត្ត​ដល់​ភ្ញៀវទេសចរ​បរទេស នូវ​ការលក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ គិត​ចាប់ពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close