ឯកឧត្តម ថោង ខុន ឧបត្ថម្ភថវិកាជាង ២ម៉ឺនដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការងារធ្វើចត្តាឡីស័ក នៅខេត្តកំពង់ធំ
ខេត្តកំពង់ធំ៖ ដើម្បីជួយសម្រួលដល់ការងាររៀបចំ និងគ្រប់គ្រងមណ្ឌលចត្តាឡីស័កនៅតាមមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បាននាំយកថវិកាមួយចំនួនប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជារដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងការងារធ្វើចត្តាឡីស័ករបស់ប្រជាពលរដ្ឋ ក៏ដូចជាពលករដែលមកពីប្រទេសថៃ។
ការប្រគល់ទទួលថវិកាឧបត្ថម្ភនេះធ្វើឡើងកាលពីរសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ដោយដំបូងឡើយ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងទេសចរណ៍ បាននាំថវិកាប្រគល់ជូនលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នៅមណ្ឌលចត្តាឡីស័កក្នុងវិទ្យាល័យ ហ៊ុន សែន ទ្រៀល។
គួរបញ្ជាក់ថា ថវិកាដែលប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ មានចំនួន ១០,០០០ ដុល្លារ ដែលជាថវិកាឧបត្ថម្ភរបស់ឯកឧត្តមផ្ទាល់ និងថវិកាចំនួន ១១,៧៥០ដុល្លារ ប្រគល់ជូនដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។