ថៃ ផ្អាកកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
ប្រទេសថៃ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងគណៈរដ្ឋមន្ត្រី បានលុបចោលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលធ្លាប់បានគ្រោងថាត្រូវចាក់ នាថ្ងៃទី១២ មីនា ២០២១នេះ នេះបើតាមការចេញផផ្សាយរបស់សារព័ត៌មាន The Nation នាព្រឹកមិញនេះ។
យ៉ាងណាក៏ដោយ ក៏ពុំមានការបញ្ជាក់ពីមូលហេតុនៃការលុបចោលកម្មវិធីនេះទេ គ្រាន់តែបញ្ជាក់ថា នឹងមានចេញសេចក្តីថ្លែងការណ៍ផ្លូវការ នៅថ្ងៃនេះ។ ប៉ុន្តែ លោក ឧបនាយករដ្ឋមន្ត្រី ប្រាវីដ វង្សស៊ូវ៉ាន់ បានឆ្លើយតបនឹងអ្នកកាសែត កាលពីម្សិលមិញថា លោករវល់ពេក មិនអាចទៅចាក់វ៉ាក់សាំង AstraZeneca នាថ្ងៃទី១២ មីនានេះបានទេ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ថៃមានវ៉ាក់សាំង២ប្រភេទ ដែលទើបបញ្ជូនមក ក្នុងនោះ រួមមានរបស់អង់គ្លេស AstraZeneca និងវ៉ាក់សាំងផលិតនៅប្រទេសចិន។ នាយករដ្ឋមន្ត្រីថៃ ធ្លាប់គ្រោងនឹងចាក់វ៉ាក់សាំងអង់គ្លេស តែពេលនេះត្រូវបានលុបចោលកម្មវិធីនេះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។