យោធា​មី​យ៉ាន់​ម៉ា ចេញ​ច្បាប់អាជ្ញាសឹក ក្នុង​ទីក្រុង Yangon ខណៈ​មនុស្ស ១៨​នាក់ បាន​ស្លាប់ ក្នុង​បាតុកម្ម

​មី​យ៉ាន់​ម៉ា​៖ រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា នៅ​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ បាន​ដាក់ចេញ​ច្បាប់អាជ្ញាសឹក​នៅ​ទីក្រុង​យ៉ាង​ហ្គោ​ន ក្រោយ​ក្រុមបាតុករ​យ៉ាងតិច​១៨ នាក់​បាន​បាត់​បង់ជីវិត នៅក្នុង​បាតុកម្ម​តវ៉ា​ដ៏​បង្ហូរឈាម​ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី​១ ខែកុម្ភៈ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់គ្រង​ដោយ​រដ្ឋ បានប្រកាស​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា សង្កាត់ ហ្លាំ​ង​ថា​យ៉ា ដ៏​ធំ​របស់​ទីក្រុង​យ៉ាង​ហោ្គ​ន និង​សង្កាត់ ស្វេ​ប​យី​ថា ដែល​នៅ​ជិត​នោះ នឹងត្រូវ​ដាក់​នៅក្រោម​ច្បាប់អាជ្ញាសឹក ។ សង្កាត់​ធំៗ និង​ក្រីក្រ​ទាំងពីរ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា ជា​មណ្ឌល​រោងចក្រ និង​ជា​កន្លែង​រោងចក្រ​កាត់ដេរ​។​

​សូមជម្រាបថា អំពើហិង្សា​នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ បានធ្វើឱ្យ​ចំនួន​មនុស្ស ដែល​ត្រូវបាន​សម្លាប់​នៅក្នុង​ការតវ៉ា​ទ្រង់ទ្រាយ​ធំ ចាប់តាំងពី​មេដឹកនាំ​យោធា​បាន​ទម្លាក់​មេដឹកនាំ​ស៊ីវិល​លោកស្រី អោ​ង សាន ស៊ូ​ជី ពី​អំណាច កើនឡើង​ប្រមាណ​១០០​នាក់​ហើយ បើទោះបីជា​សកម្មជន និង​ក្រុម​សិទ្ធិមនុស្ស​ជឿថា វា​អាច​ខ្ពស់ជាង​នេះ​ក៏ដោយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close