ផ្លូវជាតិ​លេខ​៣ ជា​ផ្លូវ​ប៉ូល​សេដ្ឋកិច្ច និង​ទេសចរណ៍​ដ៏​មាន​សក្ដានុពល​របស់​ក​ម្ពុ​ជា

​ភ្នំពេញ​៖ បើតាម​របាយការណ៍​ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឲ្យ​ដឹងថា គម្រោង​ពង្រីក និង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៣ ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត ដែលមាន​ប្រវែង​សរុប​១៣៤,៨២៦​គីឡូម៉ែត្រ​នេះ ត្រូវបាន​ចែកជា​ពីរ​ដំណាក់កាល​៖ ដំណាក់កាល​ទី​១ ពី​ចោមចៅ​(​ភ្នំពេញ​) ទៅ​បែក​គូស ប្រវែង​៦៩,៩០ គីឡូម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់ ២៤,៥​ម៉ែត្រ ជា​ប្រភេទ​ផ្លូវ AC កម្រាស់​៩​សង់ទីម៉ែត្រ ចែកចេញជា​៤​គន្លង (២​គន្លង​ទៅ ២​គន្លង​មក​) ខណ្ឌ​ដោយ​សួនច្បារ​កណ្ដាល​ទ្រូងផ្លូវ​។ ដំណាក់កាល​ទី​២ ពី​បែក​គូស​ទៅ​ក្រុង​កំពត ប្រវែង​៦៤,៩២៦​គីឡូម៉ែត្រ ជា​ប្រភេទ​ផ្លូវ AC កម្រាស់​៧​សង់ទីម៉ែត្រ ត្រូវ​ពង្រីក​ទទឹង​តួ​ផ្លូវ​រហូតដល់​១២​ម៉ែត្រ ចែកជា​២​គន្លង (១​គន្លង​ទៅ ១​គន្លង​មក​)​។​

​គម្រោង​នេះ ចំណាយ​ថវិកា​សរុប​ប្រមាណ ២១៩,៩១១ លាន​ដុល្លារ​អាមេរិក ដែលជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​នឹង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សាងសង់​ដោយ​ក្រុមហ៊ុន សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (China Road and Bridge Corporation) ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស​សំណង់ ក្វាង​ចូ​វ វ៉ាន​អាន (Guangzhou Wanan Construction Supervision Co., Ltd) និង​ប្រើ​រយៈពេល​៤៨​ខែ​។​

​សូមជម្រាបថា ផ្លូវជាតិ​លេខ​៣ ត្រូវបាន​បើក​ការដ្ឋាន​នា​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៨ ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​អគ្គ​ប​ហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​ខែកញ្ញា ឆ្នាំ​២០២១ ពោលគឺ​ផ្លូវ​នេះ បានបញ្ចប់​មុន​មួយឆ្នាំ​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close