ក្នុង​ឆ្នាំ​២០២០ សហគមន៍​ព្រៃឈើ​ចំនួន​៩ រកចំណូលបាន ១៤​ម៉ឺន​ដុល្លារ ពី​ការលក់​ផលិតផល​ផ្ដៅ និង​ឬ​ស្សី

​អង្គការ WWF បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០២០ សហគមន៍​ព្រៃឈើ​ចំនួន​៩ ក្នុង​ខេត្តមណ្ឌលគិរី ក្រចេះ កោះកុង ព្រះសីហនុ និង​កំពត រកចំណូលបាន​សរុប​ចំនួន ១៤០.០០០​ដុល្លារ​អាមេរិក ពី​ការលក់​ផលិតផល​ផ្ដៅ និង​ឬ​ស្សី​។​ នេះ​ជា​លទ្ធផល​ដែល​សហគមន៍​ទទួលបាន ក្រោយ​កិច្ចប្រជុំ​ដើម្បី​បូកសរុប​ការងារ​របស់​ពួកគេ ប្រព្រឹត្តទៅ​កាលពី​ពាក់កណ្តាល ខែកុម្ភៈ​កន្លងទៅ​។

​របាយការណ៍ បាន​បញ្ជាក់ថា តាំងពី​ឆ្នាំ​២០១០​មក អង្គការ WWF និង​ដៃគូ ដោយ​ទទួលបាន​មូលនិធិ​ពី IKEA, SIDA និង EU-V4MF បាននិងកំពុង​គាំទ្រ​សហគមន៍​មូលដ្ឋាន​សរុប​ចំនួន ២១​សហគមន៍ ដែលមាន​សមាជិក​សរុប​ចំនួន ១៣០​គ្រួសារ នៅក្នុង​ខេត្ត​ទាំង​៥ ក្នុងការ​គ្រប់គ្រង​ធនធាន​ផ្ដៅ និង​ឬ​ស្សី​ប្រកបដោយ​និរន្ដរភាព សម្រាប់​ទ្រទ្រង់​ដល់​ជីវភាព​របស់​ពួកគេ ក៏ដូចជា​រួមចំណែក​ក្នុងការ​អភិរក្ស​ជីវៈចម្រុះ​នៅលើ​ផ្ទៃដី​ព្រៃ​សរុប​បញ្ចូល​គ្នា​ទាំងអស់​ចំនួន ៣៥.៤៤៩​ហិកតា​៕​
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close