សត្វ​រមាំង​ជាច្រើន​ក្បាល បង្ហាញ​វត្តមាន នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក​

​ខេត្តព្រះវិហារ​៖ មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ សហការ​ជាមួយ​ក្រុមការងារ​ជំនាញ និង​សហគមន៍​ថត​បាន​ដោយ Camera Trap នៅពេល​ហ្វូង​សត្វ​រមាំង​ចេញ​រក​ចំណី​តាម​ព្រៃ ដែលមាន​ស្មៅ​ខៀវ​ខ្ខី ក្បែរ​បឹងបួរ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក ភូមិសាស្ត្រ​ខេត្តព្រះវិហារ​។​

​សូមបញ្ជាក់ថា រមាំង ជា​សត្វចតុប្បាទ​ព្រៃ ចូលចិត្ត​យ​រស់នៅ​ជា​ក្រុម​តូចធំ ចន្លោះ​ពី​៤ ទៅ​២០​ក្បាល នៅតាម​ព្រៃរបោះ ដែលមាន​វាលស្មៅ ត្រពាំង បឹងបួ ថា​ល​ស្រែ និង​នៅតាម​មាត់ព្រៃ​ទី​វា​ទំនាប​មាត់ព្រៃ ដែល​សត្វ​នេះ​ងាយ​រក​ចំណី ដូចជា​ស្មៅ ស្បូវ ព្រេច ស្លឹក​ត្រួយរ​ក្ខ​ជាតិ​តូចធំ ផ្លែឈើ និង​ស្រូវ​ជាដើម​។

​យោងតាម​សៀវភៅ​សម្បត្តិ​ធម្មជាតិ​នៃ​ប្រទេស​កម្ពុជា សត្វ​រមាំង​ឈ្មោល​មាន​ដុះ​ស្នែង និង​មាន​ស្នែង​ច្រើន​។ ក្នុង​ចន្លោះ​ខែមីនា និង​ឧសភា ជា​រដូវ​នៃ​ការបន្ត​ពូជ​របស់​សត្វ​រមាំង ហើយ​ការបន្ត​ពូជ​មាន​រយៈពេល​ពី​៦ ទៅ​៨​ខែ និង​បង្កើតកូន​ម្តង​បានតែ​១​ក្បាល​។

​សត្វ​ស​មាំ​ង​មាន​វត្តមាន​ច្រើន​ក្នុងប្រទេស​កម្ពុជា គឺ​ស្ថិតនៅក្នុង​ក្រុម​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​និង​មាន​ចុះ​ក្នុង​បញ្ជី​ឧបសម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស​។ សត្វ​រមាំង​ក៏​ស្ថិតក្នុង​បញ្ជី​ក្រហម​IUCN ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​នៅលើ​ពិភពលោក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close