ក្រុមហ៊ុន​ចិន​នៅ​មី​យ៉ាន់​ម៉ា ខាតបង់​ប្រាក់ ៣៧​លាន​ដុល្លារ ដោយ​ការវាយប្រហារ​ពី​ក្រុមបាតុករ​

​នៅពេលនេះ​ក្រុមបាតុករ​បាន​សំដៅ​ទៅលើ​ក្រុមហ៊ុន​ចិន និង​បណ្តា​ក្រុមហ៊ុន ដែលមាន​ទុនវិនិយោគ​ពី​ចិន បាន​រង​ការវាយប្រហារ​ពី ក្រុមបាតុករ មី​យ៉ាន​ម៉ា​។ ការវាយប្រហារ​ក្រុមហ៊ុន​ចិន​បង្ខំ​ឲ្យ កម្លាំង​ទាហាន​វាយប្រហារ​បណ្តាល​ឲ្យ​មាន​បាតុករ​ជាច្រើន​ស្លាប់​។​

​តាម​សារព័ត៌មាន Global Times បាន​ផ្សាយ​ថា គិតដល់​ល្ងាច​ថ្ងៃទី ១៥​ខែមីនា មាន​រោងចក្រ របស់​ចិន និង​ក្រុមហ៊ុន​ដែល​បាន​ដើមទុន​ពី​ប្រទេស​ចិន រហូតដល់ ៣២ ក្រុមហ៊ុន រោងចក្រ រង​ការ​វាយ​ប្រា​ហារ ដុតបំផ្លាញ ធ្វើ​ឲ្យ​ខាត់​បង់​គិត​ជាង​ទឹកប្រាក់ ៣៧​លាន​ដុល្លារ​។ ជាមួយគ្នា​នោះ​ក៏មាន​បុគ្គលិក​ជនជាតិ​ចិន ពីរ​នាក​រងរបួស​ផងដែរ​។​

​ទាំងនោះ​ហើយ​បានជា កម្លាំងយោធា អ​វត្ត​ច្បាប់អាជ្ញាសឹក​នៅ​ទីក្រុង Yangon ក្រោយ​អំពើហិង្សា​កើតឡើង​ខ្ពស់​។ អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា បាន​ឲ្យ​ដឹងថា រោងចក្រ​កាត់​ដែរ រង​ការខាតបង់​ខ្លាំងជាងគេ ។ នៅពេលនេះ​ស្ថានទូត​ចិន​កំពុងតែ​ទំនាក់ទំនង​ជាមួយ​បណ្តា​រោងចក្រ និង​ក្រុមហ៊ុន ដើម្បី​វាយតម្លៃ​ពី​ការខូចខាត ។​

​បណ្តាញ​ទូរទស្សន៍ Mayavadday គ្រប់គ្រង​ដោយ​យោធា បាន​ផ្សាយ​ថា មាន​រោងចក្រ​កាត់ដេរ ចំនួន​៤ និង​រោងចក្រ​ជីគីមី នៅ​តំបន់ឧស្សាហកម្ម Hlaing Tharyar ស្ថិតនៅ​ជាយក្រុង Yangon រង​ការដុត​បំផ្លាញ​នៅ​ថ្ងៃទី ១៤​ខែមីនា​។​

​តាម​បណ្តាញ​ទូរទស្សន៍​ខាងលើ ក្រុម​ពន្លត់​អគ្គិភ័យ បាន​ព្យាយាម​ទៅ​ពន្លត់ភ្លើង​តែ​ត្រូវ​ក្រុមបាតុករ ប្រមាណ​២០០០​នាក់​បាន​រាំងផ្លូវ ទើប​កម្លាំង​ទាហាន​បាញ់​ទៅលើ​ក្រុមបាតុករ បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​ជាច្រើន​។​

​តាម​សារព័ត៌មាន ម៉ា​ឡេ​សី បាន​ផ្សាយ​ថា នៅក្នុង​បាតុកម្ម​កាលពី​ថ្ងៃទី ១៤​ខែមីនា គ្រាន់តែ​នៅ​ទីក្រុង​Yangon មាន​អ្នកស្លាប់​ដល់​ទៅ​៥៩ នាក់ និង​របួស ១២៩​នាក់​។ យោធា​មី​យ៉ាន​ម៉ា បានប្រកាស​អន​វុត្ត​ច្បាប់អាជ្ញាសឹក​នៅ ខណ្ឌ​ចំនួន ៦ ក្នុង​ទីក្រុង Yangon ក្នុងនោះ​មាន​ខណ្ឌ Hlaingthaya, Shwepyitha, North Dagon, South Dagon, Dagon Seikkan និង North Okkalapa​។​

​រហូតមកទល់​ពេលនេះ​ចិន​បានចាត់ទុក​អ្វីដែល​បាន​កើតឡើង​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា គឺជា​កិច្ចការ​ផ្ទៃក្នុង ហើយ​ចិន​ស្នើរ​ឲ្យ​មី​យ៉ាន​ម៉ា ការពារ​បណ្តា​ក្រុមហ៊ុន​របស់​ចិន​នៅ​ទីនោះ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close