សត្វផ្សោតទឹកសាបជិតផុតពូជ និងមាន ៨៩ក្បាលប៉ុណ្ណោះ រស់នៅក្នុងទន្លេមេគង្គ នៃប្រទេសកម្ពុជា
តាមរយៈក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វផ្សោតទឹកសាប ជាប្រភេទសត្វទទួលរងគ្រោះថ្នាក់ជិតផុតពូជបំផុត និងមានចំនួនតែប្រមាណ ៨៩ ក្បាលប៉ុណ្ណោះរស់នៅ ក្នុងទន្លេមេគង្គ នៃប្រទេសកម្ពុជា។
វត្តមានសត្វផ្សោត បញ្ជាក់ពីគុណភាពល្អនៃប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះសម្បូរបែបនៅតាមដងទន្លេមេគង្គដែលទ្រទ្រង់យ៉ាងសំខាន់ដល់ជីវិតមនុស្ស សត្វ រុក្ខជាតិ ព្រមទាំងផ្តល់ឱកាសសម្រាប់របរចិញ្ចឹមជីវិតដើម្បីគាំទ្រជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។