ផ្អាកពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា និងកម្មវិធីជួបជុំផ្សេងៗទាំងអស់ ក្នុងរាជធានីភ្នំពេញ
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសឱ្យផ្អាកជាបណ្ដោះអាសន្ននូវរាល់ការរៀបចំពិធីអាពាហ៍ពិពាហ៍ ពិធីជប់លៀង ពិធីសាសនា កម្មវិធីជួបជុំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅក្នុងរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ ក៏ដូចជាអនុក្រឹត្យ ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវី៥-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយ គ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
សូមអានសេចក្តីប្រកាសខាងក្រោម៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។