រថយន្ត១គ្រឿង បើកគេចវេសប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ត្រូវសមត្ថកិច្ច ឃាត់ផាកពិន័យ នៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖ កាលពីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២១ មានរថយន្ត១គ្រឿង បានបើកគេចវេសប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ឃាត់ ធ្វើការពិន័យ។
បើតាមរបាយការណ៍សមត្ថកិច្ចស្រុកព្រៃនប់ បញ្ជាក់ថា ឈ្មោះ កី កុសល ភេទ ប្រុស ជាអ្នកបើកបររថយន្តម៉ាក Nissan ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2G-1542 ដែលសមត្ថកិច្ចឃាត់ ពិនយ័នេះ។
យោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)រៀល ចំពោះបុគ្គលដែលគេចវេសពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។
ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។