រណាយន្ត កាំភ្លើងបាញ់សត្វ មងទាក់សត្វព្រៃ និងអន្ទាក់ទាក់ចាប់សត្វព្រៃ ត្រូវប្រមូល និងដោះកម្ទេចចោល នៅដែនជម្រកសត្វព្រៃភ្នំព្រេច
ខេត្តមណ្ឌលគិរី៖ ក្នុងសប្ដាហ៍ទី២ ខែមីនា ឆ្នាំ២០២១នេះ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានការគាំទ្រពីអង្គការ WWF និងមានការចូលរួមពីភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ បានចុះល្បាតក្នុងភូមិសាស្ត្រតំបន់ការពារធម្មជាតិ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពលួចដាក់អន្ទាក់ និងការកាប់រំលំដើមឈើខុសច្បាប់។
ក្នុងសកម្មភាពនេះ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច បានដកហូតវត្ថុតាង រួមមាន៖ រណារយន្តសរុប ៩គ្រឿង, កាំភ្លើងកែច្នៃសម្រាប់បរបាញ់សត្ព្រៃចំនួន ១ដើម, មងទាក់សត្វព្រៃ និងអន្ទាក់ខ្សែកាបសរុបចំនួន ២១ខ្សែ ត្រូវបានដោះប្រមូល និងសាយកមករក្សាទុកនៅស្នាក់ការអភិរក្សបរិស្ថាន។ រីឯជនសង្ស័យ ដែលប្រព្រឹត្តបទល្មើស នាំគ្នារត់គេចខ្លួនអស់ ដោយបន្សល់ទុកនូវវត្ថុតាងប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។