កូ​វីដ​១៩! ថៃ បន្ត​មាន​អ្នកស្លាប់​កើន​ដល់ ៨៧​នាក់ ខណៈ​ករណី​ឆ្លង​ថ្មី ៧៨​នាក់​

​ប្រទេស​ថៃ​៖ មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​កូ​វីដ​១៩ នៃ​ប្រទេស​ថៃ បានប្រកាសថា កាលពី​ថ្ងៃទី​១៥ មីនា ២០២១ មាន​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៧៨​នាក់​បន្ថែមទៀត ខណៈដែល​អ្នក​ស្លាប់មាន​ម្នាក់ទៀត​។​

​ប្រភព​ថា ក្នុងចំណោម​នេះ មានតែ ៤​នាក់​ប៉ុណ្ណោះ ជា​ករណី​នាំចូល ក្រៅពីនេះ គឺជា​ករណី​ឆ្លង​ក្នុងស្រុក​។​

​គិត​ត្រឹម​រសៀល ថ្ងៃ​ម្សិលមិញ ថៃ មាន​អ្នក​កើត​កូ​វីដ​១៩ កើន​ដល់ ២៧០ ០០៥​នាក់ ស្លាប់​៨៧​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន ៦៨៤​នាក់ ជាសះស្បើយ ២៦ ២៣៤​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close