ក្រសួងទេសេចរណ៍ សម្រេចលើកលែងការបង់ថ្លៃ បន្តអាជ្ញាបណ្ណទេសចរណ៍ ក្នុងឆ្នាំ២០២១
ភ្នំពេញ៖ ស្របតាមសេចក្ដីណែនាំរបស់រដ្ឋាភិបាលកម្ពុជា ក្រសួងទេសេចរណ៍ បានសម្រេចលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ ក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ២០២១។
ជាមួយគ្នានោះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវឱ្យមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងឡាយ រួសរាន់ចុះឈ្មោះតាមរយៈ QR Code ដើម្បីទទួលបានការលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍ក្នុងឆ្នាំ២០២១នេះ និងការទទួលបានព័ត៌មានផ្សេងៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។