ម៉ាឡេស៊ី ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ Sinovac ជូន​ប្រជាជន ក្នុង​សប្តាហ៍​នេះ​

​ម៉ាឡេស៊ី​៖ រដ្ឋមន្ត្រី​សម្របសម្រួល​កម្មវិធី​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 នៅ​ដើម​សប្តាហ៍​នេះ និយាយថា ម៉ាឡេស៊ី​នឹង​ចាប់ផ្តើម​ផ្តល់​ការចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន Sinovac ជូន​ប្រជាជន​របស់ខ្លួន​ក្នុង​សប្តាហ៍​នេះ ។

​ថ្លែង​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​ខ្លី​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ រដ្ឋមន្ត្រីក្រសួង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​ម៉ាឡេស៊ី លោក ខៃ​រី ហ្សា​ម៉ា​លូដ​ឌី​ន (Khairy Jamaluddin) និយាយថា វ៉ាក់សាំង CoronaVac របស់​ក្រុមហ៊ុន​ចិន Sinovac នឹងត្រូវ​ចាប់ផ្តើម​ចែកចាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ហើយ​រូបលោក​នឹង​ក្លាយជា​មនុស្ស​ដំបូង​គេ ដែល​ទទួល​ចាក់​វ៉ាក់សាំង​នេះ​នៅ​រដ្ឋ នី​ជើ​រី សែម​ប៊ី​លែ​ន (Negeri Sembilan) ។​

​សូមជម្រាបថា ប្រទេស​ម៉ាឡេស៊ី​មាន​គោលដៅ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជូន​ប្រជាជន​ឲ្យ​បាន​យ៉ាងហោចណាស់​៨០​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ​ជា​៣២​លាន​នាក់​នៅត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២២​ខាងមុខនេះ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close