នារីវ័យក្មេងម្នាក់ សរសេក្នុងគណនីហ្វេសប៊ុកថា ខ្លួនឆ្លងជម្ងឺកូវីដ១៩ ត្រូវនាំខ្លួនទៅកាន់មណ្ឌលចត្តាឡីស័កជាបន្ទាន់
ខេត្តបាត់ដំបង៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានដែលលើឡើងក្នុងបណ្តាញសង្គម តាមរយៈសេចក្តីខូមិនComment របស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chen Chen ថា ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ មូលហេតុដោយសារ ខ្ញុំឆ្លងជម្ងឺកូវីដហើយ ខ្ញុំនិយាយមែនពូ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរខេត្តបាត់ដំបង និងជំនាញមូលដ្ឋានស្រុកបាណន់ និងមហាជនក្នុងបណ្តាញសង្គមផង រហូតស្វែងរកម្ចាស់ គណនីហ្វេសប៊ុកឈ្មោះChen Chen ឃើញ ជាស្ត្រីមានវ័យ ១៨ឆ្នាំ រស់នៅឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។
នៅចំពោះមុខមន្ត្រីសុខាភិបាល និងអាជ្ញារធរមូលដ្ឋាន ស្ត្រីរូបនេះ បានឆ្លើយបញ្ជាក់ថា ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ គាត់បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់គាត់ថា (សព្វថ្ងៃខំធ្វើការទាំងឈឺ ទាំងជាដើម្បីលុយ) នៅពេលនោះមានអ្នកខូមិនComment សួរគាត់ថា (កើតអី?) រូបគាត់ក៏ឆ្លើយតបក្នុងខ្លឹមសារខូមិនComentថា (ខ្ញុំមិនហ៊ានចូលផ្ទះរបស់ខ្ញុំទេ មូលហេតុដោយសារខ្ញុំឆ្លងជម្ងឺកូវីដហើយ ខ្ញុំនិយាយមែនពូ)។ ស្ត្រីរូបនេះ បញ្ជាក់ថា អ្វីដែលគាត់បានសរសេរក្នុងខូមិនComment ខាងលើ គឺមិនមែនជាការពិតទេ នោះគឺជារឿងប្រឌិតលេងសើចក្នុងបណ្តាញសង្គមតែប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយនៅក្រោយពេលសាកសួររួចអាជ្ញាធរស្រុកបាណន់ មន្ត្រីសុខាភិបាលបាននាំរូបគាត់មកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌល១ ស្រុកបាណន់និងផ្តើមយកវត្ថុសំណាកលើរូបគាត់ទៅពិនិត្យ ត្បិតតាមប្រភពបានឱ្យដឹងថា រូបគាត់ទើបនឹងវិលត្រឡប់មកពីខាងក្រៅមូលដ្ឋានស្រុកបាណន់ នៅក្នុងអំឡុងពេលនេះដែរ។
នៅចំពោះមុខបញ្ហាបែបនេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមអំពាវនាវដល់បងប្អនអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម សូមមេត្តាប្រើប្រាស់បណ្តាញទំនាក់ទំនង ក្នុងរឿងត្រឹមត្រូវ ចៀសវាងការប្រើប្រាស់បណ្តាញសង្គម ដែលនាំបង្កឱ្យខ្លួនមានទោសកំហុស ឬប្រើប្រាស់បណ្តាញសង្គម ក្នុងចេតនាបំពុលបរិយាកាសសង្គមឱ្យសោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។